មហាវិទ្យាល័យសហគមន៍ និង បច្ចេកទេស ស្វាគមន៍ចំពោះសិស្សពេញវ័យទាំងអស់។
ទ្វារបើកចំហសម្រាប់ការសិក្សាអប់រំ
“ទ្វារបើកចំហ” មានន័យថា៖ សាលានានាផ្ដល់នូវថ្នាក់រៀន និង សេវាកម្មសំរាប់សិស្សានុសិស្សនៅគ្រប់កម្រិតនៃការអប់រំ។ ការធ្វើតេស្ត៍វាយតម្លៃកម្រិតថ្នាក់ចូលរៀនមួយ នឹងជួយឱ្យអ្នក និង សាលាជ្រើសរើសថ្នាក់រៀនដែលអ្នកមានសមត្ថភាពចូលរៀនបាន។
រកមើលសាលារៀនមួយ
ប្រើប្រាស់បែបបទ ឬ វិធីស្វែងរកសាលារៀនមួយដែលនៅជិតអ្នក។ អ្នក អាចរកមើលសាលារៀនមួយទៅតាមទីកន្លែង និង កម្មវិធីសិក្សានានា។
អនុវត្តទៅតាមជំហាននិមួយៗសម្រាប់ការចុះឈ្មោះនៅសាលាដែលជាជម្រើសរបស់អ្នក។
កម្មវិធីតាមកម្រិតសិក្សាមួយចំនួន ដែលមានដូចជា អនាម័យធ្មេញ ឬ ជំនាញពេទ្យបឋម មានលក្ខខ័ណ្ឌចុះឈ្មោះចូលជាក់លាក់ ឬ បញ្ជីរង់ចាំ។ លើសពីនេះ សិស្សានុសិស្សមួយចំនួន — ដូចជាសិស្សដែលចាប់ផ្ដើមដំបូង ឬ សិស្សបរទេសដែលមានទិដ្ឋាការសិស្ស — មានកំណត់លក្ខខណ្ឌឱ្យបំពេញការដាក់ពាក្យសុំខុសគ្នា។
I-BEST: កម្មវិធី ESL ដែលបញ្ចូលគ្នាជាមួយនឹងការបណ្ដុះបណ្ដាលការងារ
សាលាភាគច្រើន ផ្ដល់នូវកម្មវិធីដែលហៅថា I-BEST (ការបញ្ចូលការសិក្សាអប់រំជាមូលដ្ឋាន និង ការបណ្ដុះបណ្ដាលជំនាញ)។ កម្មវិធីនេះ រួមបញ្ចូលគ្នានូវថ្នាក់ភាសាអង់គ្លេសជាភាសាទីពីរ (ESL) ជាមួយនឹងការបណ្ដុះបណ្ដាលការងារ ដែលធ្វើដូច្នោះសិស្សានុសិស្សអាចលើកកម្ពស់ជំនាញភាសាអង់គ្លេស និង ជំនាញការងាររបស់ខ្លួនព្រមពេលជាមួយគ្នាបាន។
I-BEST ក៏រូមបញ្ចូលគ្នាផងដែរនូវការអប់រំចំណេះដឹងមូលដ្ឋានសម្រាប់មនុស្សពេញវ័យ (ABE) និង ការបណ្ដុះបណ្ដាលការងារ។ ចូរសាកសួរសាលារបស់អ្នកតាមមូលដ្ឋានអំពីកម្មវិធី I-BEST។
ការបង់ថ្លៃសាលា
សាលានៅតាមមូលដ្ឋាន អាចជួយដល់សិស្សដែលមានសិទ្ធិចូលរៀនរកវិធីបង់ថ្លៃសាលាបាន។ ស្នើសុំពិគ្រោះជាមួយអ្នកណាម្នាក់ដែលទទួលបន្ទុកកិច្ចការទំនាក់ទំនងសិស្ស។
កម្មវិធីនានា អាចនឹងរួមមាននូវជំនួយថវិកា ហិរញ្ញប្បទាន ការសិក្សាលើការងារ កម្មវិធីបណ្ដុះបណ្ដាលបុគ្គលិកកម្មករនិយោជិតឡើងវិញ និង កម្ចីនានា។ អ្នក អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយលើមូលដ្ឋានថវិកាពិសេស ផ្អែកនៅលើស្ថានភាពការងារ ឬ គ្រួសាររបស់អ្នក។